Saturday, February 24, 2018

លោកសង្ឃបែកថ្នាំឡើងរាំលើសួននៅរង្វង់មូលចោមចៅ




កាលពីព្រឹកមិញនៅវេលាម៉ោង៨ព្រឹក ថ្ងៃ សៅរ៍ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៨ មានលោកសង្ឃមួយអង្គបានដោះស្បង់ចីពរក្រវែងចោល ហើយឡើងរាំលើសួនច្បាដែលស្ថិតនៅរង្វង់មូលចោមចៅក្នុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សង្ឃអង្គនេះមានព្រះនាមថាដួង វណ្ឌី អាយុ ២១ឆ្នាំ មានស្រុកកំនើតនៅបាត់ដំបង សព្វថ្ងៃបានមកបួសនិងស្នាក់នៅវត្តក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខប្រហែល៤សប្តាហ៍មកហើយ ។



 មូលហេតុដែលបណ្តាលឱ្យសង្ឃអង្គនេះឡើងរាំចេញក្បាច់គុណបែបនេះដោយសារតែឥទ្ធិពលនាំថ្នាំញៀនដែលមិនអាចគ្រប់គ្រង់អារម្មណ៍បាន ។ សកម្មភាពរបស់សង្ឃបែកថ្នាំបានធ្វើឱ្យសមត្ថកិច្ចដែលចាំគោលដៅនៅរង្វង់មូលចោមចៅបាននាំគ្នាស្ទាក់ចាប់ផ្អើលអស់អ្នកដំណើរ ។ ក្រោយពីការឃាត់ខ្លួន និងសាកសួររួចហើយ ការរិយាល័យធម្មកាខណ្ឌពោធិ៍សែនជ័យបានសម្រេចនាំ សង្ឃអង្គនេះទៅវត្តជម្ពូវ័នដើម្បីអនុវត្តន៍តាមនិតិវីធី







ចោមចៅ
ថ្ងៃ សៅរ៍ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៨



No comments:

Post a Comment