ឥទ្ធិពលវប្បធម៌ឥណ្ឌា
យើងដឹងតាំងពីដំបូងមកហើយថាខ្មែរបានទទួលវប្បធម៌ឥណ្ឌាតាំងពីសតវត្សរ៍ទី
១ ម្លេះ ។ គឺតាមរយ: ហ៊ុន ទៀន ជាបុរសដែលរស់នៅតំបន់ដីកោះ
ហើយបាននាំយកវប្បធម៌របស់ឥណ្ឌាមកកាន់ស្រុកហ្វូណាន
វប្បធម៌ដំបូងគេនោះគឺវប្បធម៌នៃការគោរព រាជានិយមតាមបែបឥណ្ធា ។ រហូតមកដល់សតវត្សរ៍ទី ៥
ឥទ្ធិពលវប្បធម៌បានរីកសុះសាយយ៉ាងខ្លាំង ។វប្បធម៌ដែលអាចឱ្យយើងដឹងបានទាំងនោះមាន៖
Ø អក្សរ :អក្សរគឺខ្មែរបានចម្លងយកពីអក្សរឥណ្ឌាខាងត្បូងរបស់រាជវង្ស
បល្លវ:
នាសតវត្សទី ៥ ទី ៦។
Ø ភាសា: គឺមានវត្តមានភាសា សំស្រ្កឹត ដែលជាភាសាសម្រាប់មនុស្សជាខ្ពស់នៅស្រុកឥណ្ឌា
។
Ø សាសនា: គឺមរតក សាសនាព្រាហ្មណ៍ និង ព្រះពុទ្ធ
ព្រមទាំងទ្រឹស្តីនៃសាសនាទាំងនេះនៅមានភស្តុតាងបន្សល់ទុកតាមរយ:ប្រាសាទឥដ្ឋ
និង ថ្ម ព្រមទាំងសំណង់ពីឈើរហូតដល់សហសម័យ ។
Ø ស្ថាបត្យកម្ម :
មាន ចម្លាក់ បដិមាសាស្រ្ត តារាសាស្រ្ត
និង សោភ័ណវិទ្យា ។
Ø អក្សរសីល្ប៍ : និងទ្រឹស្តីគ្រប់គ្រងរដ្ឋបែបឥណ្ឌា ។
អក្សរសិល្ប៍មានរឿង រាមកេរ្តិ៍ មហាភារត: ទេវកថា
គំនិតរាជាធិរាជជាដើម ។
Ø ទំនៀមទំលាប់: ដូចជាជូតក្បាលនិងក្រមា ការចិញ្ចឹមសត្វដូចជាចិញ្ចឹមគោ
ការៀបចំពិលីការបូជា មានពីធីបុណ្យ ពិធីសែនព្រេន
និងការបូជាផ្សេងៗ ។
៨ តើវប្បធម៌នេះចូលមកកម្ពុជាដោយរបៀបណា?
យើងនិងលើសម្មតិកម្មតែពីរប៉ុណ្ណោះមកពិភាក្សា ៖
១ លោក ហ្សក
សឺដេស
គំនិតរបស់លោក សឺដេសត្រូវបានក្រសួងអប់រំជាតិបានយល់ស្របតាមមួយភាគធំគឺ
Ø ព្រាហ្មណ៍ឥណ្ឌានិមន្តមកកម្ពុជាដោយខ្លួនឯង
Ø ព្រាហ្មណ៍បង្រៀនទ្រឹស្តីសាសនា បង្ហាត់ជំនាញស្ថាបត្យកម្ម និងសិប្បកម្ម…..
Ø ឈ្មួញឥណ្ឌារៀបការជាមួយនារីខ្មែរ
រួចផ្សាយប្រពៃណីទំនៀមទំលាបដល់កូនចៅ
Ø ខ្មែរទទួលយកដោយសន្តិវិធី និងសតិសម្បជ្ជញ្ញ:របស់ខ្លួន ដោយគ្មានការបង្ខំឱ្យប្រកាន់យក ។
២ លោក ម៉ៃឃើល
វីកឃើរី
លោកសឺដេសបានលើកឡើងថា៖
Ø អ្នកដឹកនាំស្រុកអាយដឹងអំពីអត្ថិភាព
និងអំណាចរបស់ព្រាហ្មណ៍តាមរយ:អ្នកជំនួញចេញពីក្នុងស្រុករបស់ខ្លួន យករឿងរ៉ាវប្លែកៗនោះ មកនិទានប្រាប់
Ø ទើបអ្នកដឹកនាំទាំងនោះបញ្ជូនយុវអភិជនឱ្យទៅសិក្សាពីព្រាហ្មណ៍នៅស្រុកឥណ្ឌាតែម្តង
។
Ø ពួកគេមុខតែរៀនទ្រឹស្តីខាងសាសនា ជំនាញស្ថាបត្យកម្ម និងចម្លាក់ជាដើម។
ក្រៅពីការសិក្សាពួកគេអាចធ្វើដំណើរទស្សនាប្រាសាទនានា នៅរាយប៉ាយក្នុងស្រុកឥណ្ឌា។
Ø ដូច្នេះពេលពួកគេត្រឡប់មកស្រុកវិញ
ក៏យកចំណេះដឹងទាំងនោះមកអនុវត្តន៍
ដោយកសាងជាប្រាសាទ ដែលប្រើប្រាស់គំនិតច្នៃប្រឌិតផ្ទាល់ខ្លួន ។ បើពុំដូច្នោះទេគេគួរតែឃើញប្រាសាទក្នុងរចនាបថសិល្ប:
និងស្ថាបត្យកម្ម រវាងអាស៊ីអាគ្នេយ៍និងស្រុកខ្មែរ និងឥណ្ឌាមុខជាមានលក្ខណ:ដូចគ្នាមិនខាន
។
វង់ សុធារ៉ា និង ណុប សុខា. ប្រវត្តិសាស្រ្តខ្មែរសម្រាប់សិក្សាថ្នាក់ឆ្នាំមូលដ្ឋាន. ២០១២
No comments:
Post a Comment